www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Tuesday, October 1, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតគ្រុប CoolApp សម្រាប់ផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់រាជរដ្ឋាភិបាល

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតគ្រុប CoolApp ដែលមានឈ្មោះថា «Samdech Thipadei Hun Manet Prime Minister of Cambodia» ដើម្បីផ្សព្វផ្សាយអំពីសកម្មភាពការងារប្រចាំថ្ងៃ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំនួនអ្នកចូលរួមក្នុងគ្រុប CoolApp របស់សម្តេចនាយករដ្ឋមន្ត្រី កំពុងបន្តកើនឡើងជាលំដាប់ ដើម្បីងាយស្រួលទទួលបានព័ត៌មានថ្មីៗ របស់រាជរដ្ឋាភិបាល ពិសេសរបស់សកម្មភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សូមបងប្អូនប្រជាពលរដ្ឋចូលរួម Join ក្នុង Group ផ្លូវការរបស់សម្តេចបវរធិបតី នៅលើបណ្តាញទំនាក់ទំនងសង្គម CoolApp ដើម្បីទទួលបានព័ត៌មាន។

សូមជម្រាបថា ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលស្នើឱ្យរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាល ទាំងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ ប្រើប្រាស់ CoolApp ជំនួសឲ្យ Telegram នោះ, គេសង្កេតឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមបណ្តាក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានបង្កើតគ្រុប CoolApp ជាបន្តបន្ទាប់ ដើម្បីធ្វើការទំនាក់ទំនងការងារប្រចាំថ្ងៃជំនួស Telegram។

សម្តេចបញ្ជាក់ថា ការស្នើនេះ មិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុង​ដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំងពិភពលោក ដូចប្រព័ន្ធដទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។

សម្តេចតេជោលើកឡើងថា យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេង ទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

សម្តេចបន្ថែមថា បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់ ៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages