www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Thursday, October 31, 2024

ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀមរាប

 ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀមរាប

ចំនួនទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនានៅខេត្តសៀមរាប ក្នុងកំឡុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤ ៨២៤នាក់ ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ៦ ០២៤នាក់ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨ ៨០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។

ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះ ធ្វើឡើងដើម្បីអបអរសាទរខួប ២០ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នា ជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលឹកឡើងវិញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ ពីការបង្ហាញទម្រង់នៃសិល្បៈវប្បធម៌ ខ្មែរដ៏ល្អផូរផង់ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា បានស្គាល់ និងបានយល់នាពេលនេះ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាជាថ្មីម្ដងទៀតនៅចុងឆ្នាំ២០២៤ នឹងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ការសម្ដែងសិល្បៈផ្សេងៗ អមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្ដែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ការរៀបចំពិព័រណ៍ភ្លក់ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែង របាំ ជាច្រើនទម្រង់ផងដែរ។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages