www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Tuesday, November 19, 2024

គ.ជ.ប លុបឈ្មោះ លោក ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីបើកផ្លូវសម្រាប់ការទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាល

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ លោក ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញហើយ។

ការចេញសេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានចេញប្រកាសផ្លូវការអំពីការបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាព លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួស លោក សុខ ចិន្តាសោភា ដែលនឹងត្រូវស្នើតែងតាំងជាឧបនាយករដ្ឋមន្រ្តី ដែលជាតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages