www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Friday, December 13, 2024

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារជាមួយសមាគមអ្នកផ្ដល់សេវាផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកវេទិកាជាមួយម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាចំពោះមុខនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រឈមមុខនឹងការប្រកួតប្រជែងខ្ពស់ និងការធ្លាក់ចុះចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ប្រឈមមុខនឹងបញ្ហាទាំងនេះ ទើបក្រសួងព័ត៌មានបានរៀបចំវេទិកា ជំនួបជាមួយម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីខិតខំរិះរកដំណោះស្រាយរួមគ្នា។








 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages