www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Monday, December 9, 2024

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំ



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំនិងអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មានធ្វើទស្សនកិច្ចនៅស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌដែលឯកឧត្តមនិងគណៈប្រតិភូត្រៀមចូលរួម«ទេវិកាលើកទី៣ ស្តីពីការផ្សព្វផ្សាយអន្តរជាតិ»នៅខេត្តយូណានពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ នេះជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធនិងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាតាមរយៈការផលិតនិងផ្សព្វផ្សាយព័ត៌មាន និងឯកសារផ្សេងៗដើម្បីបង្កើនការ យល់ដឹង និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ផងដែរ។









 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages