Saturday, January 25, 2025
Home
Unlabelled
kkk
វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ សម្រេចលទ្ធផលបានដូចខាងក្រោម៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លា គូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា ៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧% ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧%។ គម្រោងរំដោះ និងពង្វាងទឹកនេះ នឹងអាចរំដោះទឹកបានប្រមាណ៧០០ម៉ែត្រត្រីគុណក្នុង១វិនាទី ដែលនឹងធ្វើឱ្យទ្វារទឹកកំពង់ទួលមានលទ្ធភាពរំដោះទឹក ដើម្បីសម្រាលដល់រាជធានីភ្នំពេញបានប្រមាណ៦៥%ដោយសុវត្ថិភាព ។ តាមរយៈគម្រោងនេះ ក្រៅពីកាត់បន្ថយការជន់លិចរាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងហើយនោះ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជាបង្កើតអោយមានហេដ្ឋារចនាសម្ព័ន្ធផ្លូវរំដោះទឹកថ្មីបន្ថែមជាលក្ខណៈប្រវត្តិសាស្ត្រ រក្សាទឹកសម្រាប់ប្រើប្រាស់ពហុបំណង ភ្ជាប់បណ្តាញគមនាគមន៍ពីក្នុងតំបន់មកខាងក្រៅគម្រោង បង្កើតតំបន់ទេសចរណ៍ថ្មីៗ និងបង្កើនបាននូវសក្តានុពលនៃការអភិវឌ្ឍនគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ។
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.







No comments:
Post a Comment