Thursday, January 2, 2025
Home
Unlabelled
kkk
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យនាំប្តីប្រពន្ធមួយគូមានមុខរបរជាកសិករ មកពីឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានជំងឺប្រចាំកាយ មកព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយព្យាបាល អ្នកជំងឺឈ្មោះ សំបូរ រតនា អាយុ ៤២ឆ្នាំ ត្រូវជាភរិយា មានគីសដោះ ដុំសាច់នៅស្បូន រលាកច្រមុះ ឫសដូងបាត និងអ្នកជំងឺម្នាក់ទៀតឈ្មោះ ម៉េង វ៉ាន់ដា អាយុ ៤៦ឆ្នាំ ត្រូវជាប្តី មានជំងឺប្រចាំកាយទឹកនោមផ្អែម លើសសម្ពាធឈាម ឫសដូងបាត និងឈឺសន្លាក់។ ពួកគាត់ទាំងពីរបានមកពិនិត្យព្យាបាល និងតាមដានជំងឺជាមួយគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.







No comments:
Post a Comment