www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Wednesday, February 5, 2025

« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ ដែលនៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ ខ្ញុំក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។ ពេលនេះ ចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការខ្ញុំថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » ព្រមទាំងបានអរគុណ មកតា យាយផងដែរ។ ល្អណាស់ចៅដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង ដែល តា និងយាយ បានរៀបចំអោយចៅសម្រាប់ប្រកបចិញ្ចឹមគ្រួសារទៅថ្ងៃមុខ។ តាសូមផ្តាំផ្ញើដល់ចៅគឺត្រូវផលិតឲ្យមានគុណភាព.មានអនាម័យ.ឆ្ងាញ់. និងតម្លៃសមរម្យ.។ចៅត្រូវឈានទៅ រកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើមដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាពទាំងរសជាតិនិងតម្លៃ។ចៅត្រូវយក លុយបង្កើតលុយ។ អរគុណលោកជួន ណារិនស្នងការរាជធានីភ្នំពេញដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។ អរគុណលោកសេង ទៀងដែលបាន តាមដានដំណើការរៀបចំការផលិត តាំងពីចាប់ផ្តើមកសាងរហូតដល់ការ ផលិតនាពេលនេះ។ ក្រុមជ្រុលនិយមបានវាយប្រហារតាថា មកគិតរឿងកូនឆ្កែកំបុិកកំប៉ុកមិនគិត រឿងជាតិធំៗ។តាតែងតែប្រាប់ទៅគេ វិញថាបើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី តា និងយាយ ជូនពរ ចៅជោគជ័យក្នុងរបរដុតនំប៉័ងរបស់ចៅ៕












 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages