Tuesday, April 8, 2025
Home
Unlabelled
kkk
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ។ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកស្នួល មន្ត្រីសុខាភិបាលទាំងអស់ចំពោះការបំពេញកិច្ចការដោយការទទួលខុសត្រូវ ក្នុងវប្បធម៌សេវាសាធារណៈល្អជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខសភាពស្នួលដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនដល់បងបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល និងមកពីតំបន់ផ្សេងៗទៀត និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលក្នុងមូលដ្ឋានដូចជាការផ្តល់សេវាពិនិត្យ ពិគ្រោះ ការសម្រាលកូន ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវា ពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក។ សមិទ្ធផលទាំងអស់នេះ, ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សាដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.

























No comments:
Post a Comment