ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books អញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពី ពិព័រណ៍សៀវភៅ « Big Bad Wolf Books Cambodia » លើកទី៤ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដែលសន្និសីទនេះធ្វើឡើងដើម្បីបង្ហាញជូនដល់អ្នកសារព័ត៌មាន ពីព័ត៌មានលម្អិតស្តីពីគោលបំណង ការប្រព្រឹត្តទៅជារួម និងចំណុចពិសេស នៃពិព័រណ៍សៀវភៅដ៏ធំបំផុត និងមានប្រជាប្រិយភាព ក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសក្នុងចំណោមកុមារ និងយុវជន។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅ « Big Bad Wolf Books Cambodia » លើកទី៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សាររុងរឿង ក្នុងតំបន់ជ្រោយចង្វារ។
Press Conference on 4th “Big Bad Wolf Books Cambodia” Fair
Phnom Penh, June 25, 2025
H.E. Neth Pheaktra (R, Pic. 1), Minister of Information, and Ms. Jacqueline Ng, Co-Founder of Big Bad Wolf, hold here this afternoon a press conference on the 4th “Big Bad Wolf Books Cambodia” scheduled to take place from June 26 to July 6, 2025 at Phsar Rungroeung in Chroy Changvar area.
Conférence de presse sur la 4e édition du Salon « Big Bad Wolf Books Cambodia »
Phnom Penh, le 25 juin 2025
Neth Pheaktra (droite, photo 1), ministre de l'Information, et Mme Jacqueline Ng, cofondatrice de Big Bad Wolf, donnent cet après-midi, au ministère, une conférence de presse sur la 4e édition du Salon « Big Bad Wolf Books Cambodia », prévu du 26 juin au 6 juillet 2025 à Phsar Rungroeung, dans la zone de Chroy Changvar.
0 Comments:
Post a Comment