​ ផ្សាយពាណិជ្ជកម្ម
www.tolatvonline.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តុលា ធីវី អនឡាញ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 ...

Sunday, September 14, 2025

ពិតជាមានខ្នងបង្អែកដ៏ធំខ្លាំងមែនហ៊ានបើកល្បែងស៊ីសងឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងក៏ក្រឹកគគ្រេង។និងក៏គឃ្លើនអនុសាសន៍របស់រាជរដ្ឋាភិបាលកន្លងទៅ។

ចំនួនអ្នកទស្សនា: Views




ផ្សាយចេញថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៥

រាជធានីភ្នំពេញ:ទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន៨៨៨៨ លួចបើកបង្គាប់ក្នុងហាងកាហ្វេ។ដែលមានយីហោងរាជនីកាហ្វេ។នៅតាមបណ្ដោយផ្លូវ 598 ក្នុងសង្កាត់ទូលសង្កែទី 2 ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅនិងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញកន្លងទៅនិងផ្ទុយពីភូមិឃុំមានសុវត្ថិភាព៧ចំណុចចេញដោយរាជរដ្ឋាភិបាលកម្ពុជា 




យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ជូនមកក្រុមការងារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថាមានល្បែងសុីសងខុសច្បាប់កំពុងតែបើកអោយក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគក្រិកគគ្រេងពេលក្រុមការងារសាព័ត៌មានយើងខ្ញុំចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាកដមែនហើយក្រុមការងារព័ត៌មានយើងខ្ញុំបានផ្ដិតរូបភាពក្នុងថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥  ។






បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងសុីសងហើយទីនោះនិងកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ ។


យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវនិងលោកហ៊ាង ថារ៉េត អធិការនគបាលខណ្ឌឬស្សីកែវលោកនិងអនុវត្តយកបទបញ្ជារ០០៦ របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយអោយបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។


យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ ស.ស.រ.ចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ  តែយ៉ាងណាមិញទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន  ។


ប្រជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន ដោយសេចក្ដីអនុគ្រោះ ។


អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាន់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥មាត្រាទី១០កថាខ័ណ្ឌទី១ សូមអគុណ ។






0 Comments:

Post a Comment