នាព្រឹកថ្ងៃអាទិត្យ១៥កើតខែភទ្របទឆ្នាំម្សាញ់ាប្ដស័កពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៥ នេះឯកឧត្តម ហាស់សារ៉េត សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្របែកខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការបស់គណបក្សទើបចូលថ្មីរួមមានចំនួន១៧៧នាក់ នៅឃុំប្រធាតុ ។ក្នុងនោះដែរឯកឧត្តមបានសំណេះសំណាលជាមួយបងប្អួននិងសមាជិកសមាជិកា ដែរបានរួមជីវភាពនយោបាយក្រោមសន្ដិភាពរបស់គណបក្សប្រជាជនកម្ពុជាដែលក្រោមការដឹកនាំពីសម្ដេច តេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាសដ៏ឆ្លាតវៃហើយសូមបងប្អួនប្រជាពលរដ្ឋទាំងអស់គ្នាសូមកុំជឿរពាក្យញុះញុងពីរក្រុមប្រឆាំជ្រុលនិយមដែរនៅក្រៅប្រទេសនោះអី ។ហើយសូមបងប្អួនយើងជឿរជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។






ក្នុងឪកាសនោះដែរឯកឧត្តម ហោ សំអាត ជាសមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ទៅកាន់បងប្អួនសមាជិកសមាជិកាដែលបានចូលរួមជាមួយជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាសូមបងប្អួនសមាជិកទាំងអស់គ្នាចូលរួមសាមគ្គីជាធ្លុងតែមួយដើម្បីយកឈ្នះនៅពួកក្រុមពួកប្រឆាំងជ្រុលនិយមដែរនៅក្រៅប្រទេសដែរកំពុងតែដើរបោកបញ្ឆោតបងប្អួននិងញុះញុងកុំអោយជឿរទៅលើរាជរដ្ឋាភិបាលកម្ពុជាយើងហើយសូមបងប្អួនប្រជាពលរដ្ឋទាំងអស់គ្នាសូមគាំទ្រទៅលើរាជរដ្ឋាភិបាលកម្ពុជាយើងសព្វថ្ងៃដែរមានសម្ដេច ធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន ។
ជាចុងក្រោយលោក បុិល ឆន ប្រធានគណបក្សស្រុក បានថ្លែងអំណអគុណយ៉ាងជ្រាលជ្រៅដល់បងប្អួនប្រជាពលរដ្ឋទាំងអស់គ្នាដែរបានគាំទ្រនូវគណបក្សប្រជាជនកម្ពុជាហើយសូមបងប្អួនបន្តបោះឆ្នោតជូនគណបក្សប្រជាជនបន្តទៀតដើម្បីប្រទេសមានសន្ដិភាព ។
0 Comments:
Post a Comment