​ ផ្សាយពាណិជ្ជកម្ម
www.tolatvonline.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តុលា ធីវី អនឡាញ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 ...

Monday, October 20, 2025

ពិតជាអស្ចាមែនបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចអង្គុយចាក់ឆ្នោតឡូតូក្រុមហ៊ុន8888យ៉ាងសង្ហារមែនហើយមិនដឹងថាគាត់សមត្ថកិច្ចនៅអង្គភាពមួយណាទេបើរបងប្អួនណាដឹងជួយប្រាប់ផងទាន !!!

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ: ផ្សាយចេញថ្ងៃទី ២០ខែ តុលាឆ្នាំ២០២៥ 


ទីតាំងហាងកាហ្វេ រ៉ូមែនទិកមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ៧០សង្កាត់ទួលសង្កែរទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញបានលួចបើកបង្កប់ល្បែងសុីសងប្រភេទឆ្នោតឡូតូក្រុមហ៊ុន8888អោយក្រុមអ្នកញៀនល្បែងចូរលេងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្វល់ពីរអនុសាសន៍គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលចេញដោយក្រសួងមហាផ្ទៃ ។







បើរយោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំតាមប្រព័ន្ធទូរសព្ទប្រាប់ថានៅក្នុងហាងកាហ្វេ ដែលមានយឺហោហាងកាហ្វេរ៉ូមែនទិកមានបើកល្បែងសុីសងអោយក្រុមអ្នកញៀនល្បែងចូរលេងហោកញ្ចៀវយ៉ាងគគ្រឹកគគ្រេង ពេលដែរក្រុមការងារសារព័ត៌មានយើងចុះទៅដល់ទីតាំងខាងលើស្រាប់តែឃើញលេងពិតប្រាដកមែនហើយក្រុមការងារបានថតផ្ដិតយករូបភាពនៅថ្ងៃទី១៩/២០ខែតុលាឆ្នាំ២០២៥ ក៏បានរាយការណ៍ជូនលោកមេប៉ុស្ដិទួលសង្កែរទី១លោក នង សាបុង តាមប្រព័ន្ធទូរសព្ទលេខ ០១២ ៨៥៦ ២០៦ ហើយលោកបានថ្លែងប្រាប់ក្រុមការងារសារព័ត៌មានយើងថារចាំអោយមន្រ្តីប៉ុស្ដិខ្ញុំចុះទៅពិនិត្យមើលរួចហើយក្រុមការងារបានបន្តរាយការណ៍ជូនទៅលោក អធិការខណ្ឌឬស្សីកែវ លោកហ៊ាង ថារ៉េត តាមប្រព័ន្ធទូរសព្ទ០១២៦៨៥៦៦៧តេចូលមិនលើកហើយក្រុមការងារបន្តរកលេខលោកអភិបាលខណ្ឌឬស្សីកែវលោក ជិន ប៊ុនធឿន ដើម្បីរាយការណ៍ជូនលោកអភិបាលអោយបានដឹងតែមិនមានលេខទំនាក់ទំនងនោះទេ ។






បើរយោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅនិងសូមគាំទ្រសារាចរណ៍របស់រាជរដ្ឋាភិបាលយ៉ាងពេញទំហឹងតែអ្វីដែលប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីនោះមានល្បែងសុីសងហើយទើបធ្វើអោយអ្នកលេងបាញ់ក្រពុលមុខកើតមានអំពើហិង្សាក្នុងគ្រូសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម និងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខខ្លារ ។





យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឬស្សីកែវនិងលោកហ៊ាង ថារ៉េតអធិការនគបាលខណ្ឌឬស្សីកែវលោកនិងអនុវត្តយកបទបញ្ជារ០០៦ របស់អគ្គស្នងការនគបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយអោយបានពេញលេញក្នុងនាមខ្លួនជាមន្ត្រីសាធារណ:បំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ។






យោងតាមឯកសារគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនិងសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបកាលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលលេខ៦២ ស.ស.រ.ចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នាពេលថ្មីៗធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ  តែយ៉ាងណាមិញទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន  ។












ប្រជាពលរដ្ឋក៏ដូចជាអ្នកសាព័ត៌មានក៏ទទូចស្នើរសុំដល់ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាអគ្គស្នងការរាជធានីភ្នំពេញសូមមេត្តាចាត់មន្រ្តីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផងទាន ដោយសេចក្ដីអនុគ្រោះ ។




ជុំវិញអង្គភាពសារព័ត៌មានយើងចុះផ្សាយករណីល្បែងសុីសងខាងលើនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា ក្នុងភូមិឃុំមានសុវត្ថិភាព៧ចំណុច។







អង្គភាពសាព័ត៌មានយើងខ្ញុំរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៥មាត្រាទី១០កថាខ័ណ្ឌទី១ សូមអគុណ ។





0 Comments:

Post a Comment