www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Monday, November 24, 2025



 ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បើអានឱ្យច្បាស់សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺច្បាស់ណាស់ គឺការងារព្រំដែននេះ គឺធ្វើឡើងឈរលើមូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង មិនមែនតាមការស្រមើស្រម៉ៃ និងកញ្ចក់កណ្តៀតឡើយ។ ដូច្នេះ សូមសាធារណជនកុំលង់ក្នុងឧបាយកលនៃការបំភ្លៃរបស់ក្រុមប្រឆាំងរត់ចោលស្រុក និងជឿជាក់លើរាជរដ្ឋាភិបាល លើរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើការដោយវិជ្ជាជីវៈ និងដែលជានិច្ចកាលគឺតម្តល់ផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីនិងអធិបត្យភាពជាតិជាធំ។ 


«ពាក់ព័ន្ធការងារវាស់វែងនិង​ខណ្ឌ​សីមា​ព្រំដែន​គោកកម្ពុជា-ថៃ ក្រុមវាស់វែង​​ចម្រុះនៃភាគី​ទាំង​​ពីរ​បានចាប់​ផ្តើម​​ចុះ​អនុវត្ត​ការងារនៅលើដី​​ជាក់​ស្ដែង​​ចាប់តាំង​ពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង​និង​ស្វែង​​រុករក​​​ទីតាំង​​ពិត​ប្រាកដ​​​នៃ​បង្គោល​ព្រំដែន(បេតុង)​ចំនួន ៧៤បង្គោល ដែលបាន​បោះ​​ដោយ​គណៈកម្មការ​​បោះ​បង្គោលព្រំដែន​រវាង​ឥណ្ឌូចិន​​-​សៀម នៅចន្លោះ​ឆ្នាំ​១៩១៩-១៩២០។ ការងារ​វាស់​វែង​​​​និងស្វែងរុករកទីតាំង​ពិតប្រាកដ​នៃបង្គោលព្រំដែន​ទាំងនេះ ដែលក្នុងនោះរួមទាំង​បង្គោល​ ព្រំដែន​លេខ៤២ ដល់៤៧ ផងដែរ គឺធ្វើ​ឡើងយ៉ាង​ហ្មត់ចត់​និង​ទទួលខុសត្រូវ​ខ្ពស់​​បំផុត ដោយ​ឈរ​​លើ​​មូលដ្ឋាន​​នៃ​​​ឯកសារ​គតិយុត្ត​ដែល​បន្សល់​ទុកពី​អាណាព្យាបាលបារាំង ជា​ពិសេស​កំណត់​ហេតុ ​(Procès Verbaux) ​បោះ​បង្គោល​​​​របស់​គណៈកម្មការ​​​កំណត់ព្រំដែន​រវាងឥណ្ឌូចិន​-​សៀម ឆ្នាំ១៩០៨-​​១៩០៩ និង​​គណៈកម្ម​ការ​​​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ១៩១៩-១៩២០»។ នេះជាសម្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។ 


ប្រភព: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages