នាព្រឹកថ្ងៃសៅរ៌៣រោចខែកក្ដិកឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥
លោក ចេង ឌីណា អភិបាលនៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល រួមជាមួយលោក គង់ ឃឿន សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រារព្ធពិធីមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ នៅស្រុកខ្សាច់កណ្តាល ។ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយ អបអរសាទរយ៉ាង ក្លៀវក្លាបំផុតចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងពី អាណានិគមនិយមបារាំង នាថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ នូវឯករាជ្យដ៏ពេញបូរិបូរណ៍ ក្រោមព្រះរាជបូនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃ ព្រះបាទព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវ រះរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនៈកោដ្ឋ។
ក្នុងនាមកូន ចៅ និងយុវជនខ្មែរជំនាន់ក្រោយសូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្តុង្គឧត្តមថ្លៃថ្លា និងប្តេជ្ញា ដើរតាមលំអាននៃការថែរក្សាបូរណភាពទឹកដី ឯករាជ្យ ក្នុងភាពជាម្ចាស់នៃជោគវាសនាអនាគត និងប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិ ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។
















No comments:
Post a Comment