ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសក រាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ លោកម៉ៅបូរ៉ាន ទីប្រឹក្សាសមាគមសារព័ត៌មានសុក្រឹតតំណាងលោកនួន នីប្រធានសមាគមនាំយកថវិ កាសប្បុរសជន សប្បុរសធម៌ និងថវិការ សមាគមចំនួន៣០០ ដុល្លា ១៥មុឺនរៀល យកចូល រំលែកទុក្ខ ពិធីបុណ្យសពលោ កអនុសេនីយ៍ឯក កេត សុភត្រា នៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ ៤២ មុខងារនាយក្រុម៣ វរសេនាតូចលេខ៤២២ ដែលបានពលីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ នៅសមរភូមិជួរមុខ
និងជូនសារលិខិតរំលែកទុក្ខរបស់សមាគមដល់ក្រុមគ្រួសារនៃសព
ពិធីបុណ្យសព ប្រារព្ធធ្វើឡើងនៅគេហដ្ឋានស្ថិតនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
ក្នុងឱកាស ដ៏ក្រៀមក្រំនេះលោកម៉ៅបូរ៉ាន ទីប្រឹក្សាសមាគម បានចូលរួមសោក ស្ដាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារនៃសព លោកក៏បានពាំនាំ ប្រសាសន៍លោកនួន នីប្រធានសមាគមថាសូមចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំបងភក្រ្តា និងបងស្រី ក្រោយពេលទទួលបានដំណឹងនេះភ្លាមឈឺចាប់ ខ្លោចផ្សារយ៉ាងពុនពេកដែលមិនអាចទទួលយកបាននោះទេ សូមបងស្រីថែរក្សាសុខភាព ជាចម្បងដើម្បីបន្តទៅមុខទៀតព្រោះមានគ្រួសារជាទី ស្រឡាញ់ ត្រូវការបងស្រីបន្តទៀត។
ជាចុងក្រោយលោកម៉ៅ បូរ៉ានទីប្រឹក្សាសមាគមតំណាងឲ្យសមាគមនិងថ្នាក់ ដឹកនាំ សមាជិក សមាជិកា សមាគមតាមបណ្ដារាជធានី ខេត្តទាំងអស់ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំង ព្រះរា ជាណាចក្រកម្ពុជា ចូលរួមបន្តការងារមនុស្សធម៌ ដើម្បីជួយដល់ បងប្អូនវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងជំលៀសភាសសឹកគ្រប់ទីកន្លែង








No comments:
Post a Comment