សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសំណេះសំណាល និងសួរសុខទុក្ខវីរ:យុទ្ធជន មាស ម៉េត ដែលឈរជើងនៅលើប្រាសាទព្រះវិហារ ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់វីរ:យោធា និងវីរ:នគរបាល ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី មាស ម៉េត នាយរងសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅលើប្រាសាទព្រះវិហារ។
តាមខ្ញុំដឹង, វីរ:យុទ្ធជន មាស ម៉េត អាយុ៦០ឆ្នាំ ជាអតីតទាហានខ្មែរក្រហម និងជាដៃស្តាំលោកឧត្តមសេនីយ៍ យឹម ពឹម អតីតមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ (គាត់ទទួលមរណភាពហើយ) ដែលដឹកនាំកម្លាំងការពារតំបន់ប្រាសាទព្រះវិហារទាំងមូល។
លោកជំនាញខាងស៊ើបការប្រយុទ្ធ ពូកែឲ្យពង់ដល់កាំភ្លើងគាំទ្រ ពូកែស្រាវជ្រាវ និងខ្លាំងប្រយុទ្ធថ្មើរជើង។
សូមជូនពរវីរ:កងទ័ព និងវីរ:នគរបាលទាំងអស់ ឆាប់ជាសះស្បើយ ហើយវិលចូលសមរភូមិឈរជើងការពារទឹកដីបន្តទៀត។

No comments:
Post a Comment