ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គភាពសារព័ត៌មាន សរុបចំនួន ២៤៤នាក់។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។
កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពធនធានមនុស្ស ការលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយភាពទំនួលខុសត្រូវក្នុងសង្គម។
វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើមុខវិជ្ជាសិក្សាសំខាន់ៗរួមមាន៖
• ការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងវិស័យព័ត៌មាន
• ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
• ប្រវត្តិសាស្ត្រសារព័ត៌មានកម្ពុជា
• ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
• តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។
#ក្រសួងព័ត៌មាន #មន្ទីរព័ត៌មាន









No comments:
Post a Comment