www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Tuesday, February 3, 2026

ចាំមើលច្បាប់នៃរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំ ដោយ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ ហ៊ាន អនុវត្តច្បាប់ជាមួយអ្នកមានលុយឋានៈបុណ្យ ស័ក្តិសាងសង់សំណង់រំលោភយកដីចំណីផ្លូវធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនដែរឬទេ?


តាមប្រភពព័ត៌មានច្បាស់ការណ៍ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានបុគ្គល ម្នាក់បានយកដីចំណីផ្លូវ ធ្វើជាផ្ទះជួល មានចំនួន៧បន្ទប់ដែល បានធ្វើផ្ទះជួលរំលោភលើដីចំណីផ្លូវសាធារណៈនាពេលថ្មីៗនេះ និងមិនព្រមធ្វើការរុះរើនោះទេ!!



តើរដ្ឋបាលខណ្ឌសែនសុខ បានជ្រាបអំពីករណីបន្ទប់ជួលលសាងសង់រំលោភ ដីចំណីផ្លូវសាធារណៈនេះដែរឬទេ?

ក្នុងនោះដែរ មហាជនជាច្រើន សម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  ក្នុងការរំដោះយកដីផ្លូវ សាធារណៈមកធ្វើជារបស់រដ្ឋវិញ!! មហាជនក៏កំពុងតែរង់ចាំមើលដែលថាតើច្បាប់នៃរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌ ហ៊ានអនុវត្តច្បាប់ជាផ្លូវការជាមួយអ្នកមានលុយឋានៈបុណ្យស័ក្តិដែរឬទេ?



អង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ទីទាំង ក្រសួង ស្ថាប័ន សមត្ថកិច្ច និងមន្រ្តី ពាក់ព័ន្ធទាំងអស់ តាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ ។ សូមអរគុណ!!!

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages