www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Saturday, March 28, 2026

ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ និងលើកទិសដៅការងារបន្ត នៅឃុំបាយដំរាំ



(បាត់ដំបង)៖ នាព្រឹកថ្ងៃសៅរ៍ ១០ កើត ខែចែត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំបាយដំរាំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកាសរុបចំនួន ១២៨ នាក់ ក្នុងស្មារតីសាមគ្គីភាពយ៉ាងមុតមាំ។






ចំណុចសំខាន់ៗក្នុងអង្គប្រជុំ៖
បូកសរុបលទ្ធផលឆ្នាំ២០២៥៖
បង្ហាញពីសមិទ្ធផលធំៗដែលសម្រេចបានក្នុងមូលដ្ឋាន។
ទិសដៅការងារឆ្នាំ២០២៦៖
ផ្ដោតលើការពង្រឹងមូលដ្ឋាន ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការកសាងសាមគ្គីភាពផ្ទៃក្នុង។
ការដោះស្រាយបញ្ហាប្រឈម៖ បើកឱកាសឱ្យសមាជិកបញ្ចេញមតិយោបល់ ដើម្បីរួមគ្នារកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
🤝 សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្រ្តីមូលដ្ឋានដែលកំពុងមានជំងឺ និងបានផ្តល់ថវិកាឧបត្ថម្ភដើម្បីសម្រាលការលំបាក។ សរុបថវិកាចំណាយក្នុងកម្មវិធី រួមមាន៖
💰 ៦,១៧០,០០០ រៀល
💰 ៣,៥០០ ដុល្លារ
ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារទាំងអស់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានជានិច្ច។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages