ខេត្តរតនគិរី ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះទៅពិនិត្យផ្ទាល់ពីក្រុមការងារព័ត៌មានយើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ឃើញថាទីតាំងល្បែងស៊ីសងប្រភេទ "មាន់ជល់តាមប្រព័ន្ធអនឡាញ" កំពុងបើកដំណើរការយ៉ាងអាណាធិបតេយ្យ នៅតាមផ្ទះ និងតារាងបាល់ទះ ស្ថិតក្នុង ភូមិលោម ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
⚠️ ការព្រងើយកន្តើយពីសំណាក់អាជ្ញាធរមូលដ្ឋាន?
ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារយើងបានព្យាយាមទាក់ទងទៅ៖
លោក អ៊ុន ប៊ុនណាត (មេប៉ុស្តិ៍ម៉ាលិក) តាមរយៈលេខ 097 607 9716 ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
លោកវរសេនីយ៍ទោ ផាត់ សុភាព (អធិការស្តីទី) តាមប្រព័ន្ធ Telegram ប៉ុន្តែលោកបានត្រឹមតែចូលមើល (Seen) ហើយមិនមានការឆ្លើយតប ឬចំណាត់ការភ្លាមៗនោះទេ។
🚩 ផ្ទុយពីគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាព"
សកម្មភាពល្បែងស៊ីសងនេះ គឺកំពុងតែដើរបញ្ច្រាសទិសទាំងស្រុងពី៖
គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល។
សេចក្ដីសម្រេចលេខ ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។
បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី និងបទបញ្ជាលេខ ០០៦ របស់អគ្គស្នងការនគរបាលជាតិ។
🗣️ សំណូមពរពីប្រជាពលរដ្ឋ
ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រោះល្បែងស៊ីសងជាដើមចមនៃ៖
❌ អំពើហិង្សាក្នុងគ្រួសារ
❌ ចោរលួច ចោរឆក់ ចោរប្លន់
❌ ការបែកបាក់សាមគ្គីក្នុងសហគមន៍
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន សូមគោរពស្នើសុំដល់ ឯកឧត្តម អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និង លោក មាស សារ៉េត អភិបាលស្រុកអណ្ដូងមាស មេត្តាពិនិត្យ និងចាត់វិធានការបង្ក្រាបទីតាំងខាងលើនេះ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
📢 បញ្ជាក់៖ អង្គភាពយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០។









No comments:
Post a Comment