www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Tuesday, May 12, 2026

លិខិតថ្លែងអំណរគុណ


 ក្នុងនាមក្រុមគ្រួសារសព ឧបាសក ណុប ខន ខ្ញុំបាទត្រូវជាកូនបង្កើត សូមគោរពថ្លែងអំណរព្រះគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត), លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តាងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីកាកបាទក្រហមកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា, ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, ឯកឧត្តម ឈួរ សុបញ្ញា, ឯកឧត្តម សុខ ពុទ្ធិវុធ ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្តល់ជាកិត្តិយសដ៏ ឧត្តុង្គឧត្តម ចូលរួមរំលែកទុក្ខដល់គ្រួសារខ្ញុំបាទតាមរយៈសាររំលែកទុក្ខក្តី បច្ច័យក្តី និងបានអញ្ជើញចូលរួមដាក់ កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព ចូលរួមបូជាសព និងកម្មវិធីបុណ្យគម្រប់ ៧ថ្ងៃ ឧបាសក ណុប ខន ដែល ត្រូវជាឪពុកបង្កើត ឪពុកក្មេក ជីតា នៃក្រុមគ្រួសាររបស់ខ្ញុំបាទ។ ជាមួយគ្នានេះ ក្នុងនាមក្រុមគ្រួសារនៃសព ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់ក្រុមការងារ រៀបចំ បុណ្យសព ពិធីបូជាសព និងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដែលញ៉ាំងឱ្យពិធីបុណ្យទាំងមូលប្រព្រឹត្តិទៅ ដោយរលូន។ ជាទីបញ្ចប់ តាំងនាមក្រុមគ្រួសារនៃសព ឧបាសក ណុប ខន ខ្ញុំបាទសូមលើកហត្ថប្រណមបួងសួង ដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំ សព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរថ្វាយព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ ឯក ឧត្តមនាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំង ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែ នឹងពុទ្ធពរទាំង ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages