ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសលព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃ ខេត្តបាត់ដំបង។
ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងអបអរសាទរចំពោះសមណស័ក្តិ និងព្រះកិត្តិយសរបស់ព្រះមន្ត្រីសង្ឃក្នុងខេត្ត។










No comments:
Post a Comment