Sunday, April 27, 2025
Home
Unlabelled
kkk
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃអាទិត្យ១កើតខែពិសាខឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៨ត្រូវនិងថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ។ សហគ្រាស ចំនួន ៣៦ ត្រូវបានគណៈកម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ប្រចាំឆ្នាំ២០២៥ ក្នុងនោះ សហគ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ ចំនួន ១៥, ផ្នែកផលិតស្បែកជើង ចំនួន ៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូប ចំនួន ៣, ផ្នែកអេឡិចត្រូនិក ចំនួន ៤, សេវាកម្មហិរញ្ញវត្ថុ ចំនួន ៥, ឧស្សាហកម្ម ទេសចរណ៍ ចំនួន ៣, ផ្នែកបង្គុំរថយន្ត ចំនួន ១ និងផ្នែកផ្សារទំនើប ចំនួន ១ ដែលបែងចែកជា ៣ ពាន ៖ ១៖ ពានមាស ផ្តល់ជូនសហគ្រាស ចំនួន ២២ សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល៣ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង ២៖ ពានប្រាក់ ផ្តល់ជូនសហគ្រាស ចំនួន ៥សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល២ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង ៣៖ ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាស ចំនួន ៩សហគ្រាស ដែលនឹងត្រូវទទួលបានការ លើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល១ឆ្នាំ ក្នុងករណីមិនមានបណ្ដឹង៕
Subscribe to:
Post Comments (Atom)
Post Top Ad
Your Ad Spot
Author Details
Ut wisi enim ad minim veniam, quis nostrud exerci tation ullamcorper suscipit lobortis nisl ut aliquip ex ea commodo consequat. Duis autem vel eum iriure dolor in hendrerit in vulputate velit esse molestie consequat.












No comments:
Post a Comment