​ ផ្សាយពាណិជ្ជកម្ម
www.tolatvonline.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តុលា ធីវី អនឡាញ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 ...

Thursday, August 21, 2025

រដ្ឋបាលឃុំប្រធាតុរួមនិងជាមួយព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៦៧៨អង្គ/នាក់ ចូលរួមដង្ហែគណៈធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ “អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ នៅព្រឹកថ្ងៃព្រហស្បតិ១២រោចខែស្រាពណ៍ឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥


រដ្ឋបាលឃុំប្រធាតុដែលដឹកនាំដោយលោកសុខ សុភា មេឃុំប្រធាតុរួមជាមួយព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ទូទាំង៩ភូមិនៅក្នុងឃុំប្រធាតុសរុបប្រមាណ៦៧៨.បានរៀបចំពិធីដង្ហែក្បួនថ្មើរជើង កម្ពុជាស្រលាញ់សន្តិភាពក្នុងស្មារតីរួបរួមជាតិតែមួយដែលជាសមរភូមិក្រោយ សូមផ្តល់ជាកម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិ និងបួងសួងដល់វត្ថុសក្តិសិទ្ធិ និងដួងព្រលឹងបុព្វបុរសខ្មែរតាមឃុំគ្រង ថែរក្សា និងប្រោសព្រំពរជ័យដល់កម្លាំងជួរមុខកម្ពុជា យកជ័យជម្នះលើពួកខ្មាំងសត្រូវ។

លោកសុខ សុភាមេឃុំប្រធាតុបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឱ្យសណ្តាប់ធ្នាប់នៅតាមព្រំដែនមានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយនេះ លោកឃុំបានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើតមានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន សូមបន្តចូលរួមរក្សាឱ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិដើម្បីរួមគ្នាការពារសន្តិភាព និងភាពរីកចម្រើនសម្បូរសប្បាយ យើងទាំងអស់គ្នា នៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខទោះក្នុងតម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច។

សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការដង្ហែក្បួនថ្មើរជើង កម្ពុជាស្រលាញ់សន្តិភាពដើម្បីគាំទ្របទឈប់បាញ់ និងដើម្បីបង្ហាញដល់ពិភពលោកបានឃើញថា កម្ពុជាស្រឡាញ់សុខសន្តិភាព ត្រូវការសន្តិភាពគឺធ្វើតាមភូមិខ្លួន នៅក្នុងចំណោម ៩ភូមិគឺតម្រូវឱ្យឃុំរៀបចំតាមភូមិនីមួយៗដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមភូមិរបស់ខ្លួនបានចូលរួមដង្ហែក្បួនថ្មើលជើងដើម្បីបង្ហាញថា កម្ពុជាស្រឡាញ់សន្តិភាពនេះបានគ្រប់ៗគ្នានោះផងដែរ៕


0 Comments:

Post a Comment