២) ជាធម្មតារាល់គណបក្សនយោបាយទាំងអស់លើពិភពលោក បង្កើតគណបក្សមក គឺដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ប្រទេស។ គណបក្សប្រជាជនកម្ពុជា ក៏ត្រូវបន្តរក្សានូវប្រៀបឈ្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងអភិវឌ្ឍន៍ប្រទេស ស្របទៅតាមគោលនយោបាយរបស់គណបក្ស នាំនាវាកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
៣) សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ របៀបរាបរយ ចូលរួមជាមួយការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងកម្ពុជា-ថៃ។
៤) គណបក្សសង្កាត់ និងគណបក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) ការរៀបចំសណ្តាប់ធ្នាប់ឱ្យបានកាន់តែល្អប្រសើរ ក្នុងបរិវេណផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street ជាពិសេសរៀបចំចំណតឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ។
៧) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោត។
0 Comments:
Post a Comment