រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងឡូតូរបស់ក្រុមហ៊ុន៨៨៨៨និងក្រុមហ៊ុនមហាសម្បិត្តតាមអនឡាញនិងបង្កប់ក្នុងផ្ទះមួយកន្លែងជាប់និងហាងលក់គុយទាវស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសង្កាត់ចោមចៅទីទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងតែបង្ករព្យុះភ្លៀងយ៉ាងអាណាធិបតេយ្យ ដោយមិនខ្វល់ពីអនុសាសន៍គោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងទៅ និងសារាចរណណែនាំរបស់សាលារាជធានីភ្នំពេញ
យោងតាមប្រភពពីប្រជាពលរដ្ឋរាយការណ៍ជូនក្រុមការងារព័ត៌មានយើង ក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានលេងពិតប្រាកដ ហើយក្រុមការងារក៏ផ្តិតរូបភាពនៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៥
យោងតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែអ្វីដែល ប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបៀបរៀបរយពីព្រោះនៅទីណាមានល្បែងស៊ីសង ទីនោះនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោឆក់ ចោប្លន់ជាដើម
យ៉ាងណាមិញប្រជាពលរដ្ឋសង្ឃឹមថាលោកម៉ន វុធី អធិការនគបាលខណ្ឌពោធិ៍សែនជ័យ និងអនុវត្តតាមបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរក្សាសុវត្ថិភាពរបៀបរៀបរយឲ្យបានពេញលេញ ក្នុងនាមជាមន្ត្រីសាធារណៈបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ.
យោងតាមឯកសារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចនិងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល លេខ ៦២ ស.ស.រ ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ និងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីនាពេលថ្មីៗ ធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងសូមគាំទ្រយ៉ាងពេញទំហឹង តែយ៉ាងណាមិញ ទីតាំងលេងល្បែងសុីសង់ខុសច្បាប់តាមអនឡាញជាច្រើនកន្លែងនេះនៅតែបន្តបើកលេងយ៉ាងគឃ្លើន
ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំដល់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបទីតាំងខាងលើដោយសេចក្តីអនុគ្រោះ
អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រាល់ម៉ោងធ្វើការងារតាមច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ 1995 មាត្រាទី 10 សូមអរគុណ។
0 Comments:
Post a Comment