​ ផ្សាយពាណិជ្ជកម្ម
www.tolatvonline.com.kh មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

​ ផ្សាយពាណិជ្ជកម្ម
គេហទំព័រ តុលា ធីវី អនឡាញ មានទទួល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 ...

Wednesday, September 3, 2025

ពិតជាមានអំណាចដ៏ធំមែនហ៊ានសាង សង់រំលោភដីជំណីទន្លេរទាំងបំពានអនុក្រឹតលេខ៩៨ អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

រាជនីភ្នំពេញ៖ នារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសារព័ត៌មានយើង បានចុះ ធ្វើព័ត៌មាននៅលើកំណាត់ផ្លូវជាតិលេខ 6A ក៏ប្រទះឃើញនៅទីតាំងចំនួនពីកន្លែង ដែលបានសាងសង់ រំលោភដីចំណីទន្លេ ស្ថិតនៅ  ភូមិចំបក់មាស សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោយពីឃើញការសាងសង់រំលោភចំណីទន្លេនេះក្រុមការងារសព័ត៌មានយើង ព្យាយាមរកលេខទំនាក់ទំនងម្ចាស់ទីតាំងខាងលើដែរតែពុំបាននោះទេ

ក្រោយមកក្រុមការងារសារព័ត៌មានយើងក៏សុំការបំភ្លឺពីលោក គង់ ប៊ុនលីចៅសង្កាត់បាក់ខែង លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា៖ កន្លែងហ្នឹងបើអូនឯងចង់ដឹងទៅសួរសាលាខណ្ឌ ផ្ទះឯកឧត្តមគង់ វិបុលគាត់ស្តុកខ្សាច់នៅកន្លែងនុង បាទនុងហើយកន្លែងមួយទៀត ធ្វើផ្ទះលំហែនៅកន្លែងហ្នឹងដែរ រឿងនេះវាយូរដែរហើយតាំងពីឆ្នាំទៅព្រោះរាយការណ៍ទៅដែរតែវាចេះតែស្ងាត់ៗ

ប្រជាជនខ្លះគាត់ចេះតែរិះគន់ដែរ ខ្លះទៀតទៅក៏មិនមាត់មិនក៏អីដែរ យើងអាជ្ញាធរបានតែត្រឹមហ្នឹងដែរទេបានតែរាយការណ៍ទៅថ្នាក់លើនោះទេ។

ចំណែកលោកលឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ក្រុមការងារសារព័ត៌មានយើងក៏បានសុំការបំភ្លឺនោះដែរ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទថា ៖ បងចាំបាញ់ឱ្យខ្ញុំបន្តិចខ្ញុំនឹងឆែក មើល បើបងសួរខ្ញុំអញ្ចឹងខ្ញុំម៉េចដឹងបើវាច្រើនកន្លែងពេកបងជួយបាញ់តាមតេឡេក្រាមមក មួយសន្ទុះក្រោយមកលោកលឹម សុភា អភិបាលខណ្ឌបានឆ្លើយតាមប្រព័ន្ធទេតេក្រាមថា អរគុណបងចាំតិចខ្ញុំឲ្យកូនចៅខ្ញុំឆែកមើលរបស់អ្នកណា មានច្បាប់ទម្លាប់អីអត់

ដូចពាក្យចាស់លោកពោលថា ត្រីងៀតឆ្លៀតពង ប្រទេសកំពុងតែមានវិបត្តិ ជាមួយប្រទេសសៀមដែលឈ្លានពានទឹកដី រីឯអ្នកមានអំណាចមកលួចសាងសង់ រំលោភចំណីទន្លេ ដែលជាដីរបស់រដ្ឋ ផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញ

នេះសបញ្ជាក់ឲ្យឃើញថាជាគំរូអាក្រក់មួយទៅដល់ពលរដ្ឋនិងប្រជាពលរដ្ឋទាំងឡាយ និងអ្នកមានលុយមួយចំនួនដែលរស់នៅតាម ដងទន្លេ មិនឱ្យគោរព ច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា


គោរពស្នើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។

គោរពស្នើសូមឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមេត្តាជួយអន្តរាគមន៍និងពិនិត្យនៅករណីខាងលើផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជាពិសេសម្ចាស់ទីតាំងផ្ទាល់តែម្តងតាមច្បាប់ស្ដីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ សូមអរគុណ





0 Comments:

Post a Comment