លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែកបានដឹកនាំលោកអធិការរងនិងមន្ត្រីក្រោមឧ៌វាទ បាននាំយកថវិកា ចំនួន ៨២០០០០រៀលថវិកាទាំងនោះបានមកពីមន្ត្រីកងកំម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនិងថវិការបស់ព្រះគ្រូចៅអធិការវត្តឬស្សីតាង៉ែតនឹងសម្ភារ:មួយចំនួនចុះសួរសុខទុក លោកវរសេនីយ៍ត្រី ស៊ុន ចន្ថា នាយផ្នែកនៃអធិការរដ្ឋាននគរបាលស្រុកកំពង់ត្របែកដែលមាជំងឺទើបត្រឡប់មកពីមន្ទីពេទ្យនិងបន្តព្យាបាលនៅផ្ទះ ។ឳ្យកាសនោះដែរលោកវរសេនីយ៍ឯក សួន សំអឿន អធិកាស្រុកកំពង់ត្របែកបានលើកទឹកចិត្តលោកវរសេនីយ៍ត្រី ស៊ុន ចន្ថា អោយខិតខំព្យាយាមព្យាបាលជំងឺនឹងហូបថ្នាំពេទ្យតាមការណែនាំរបស់គ្រូពេទ្យនឹងថែរក្សាសុខភាពអោយរឹងមាំឆាប់ជាបានចូលបំម្រើការងារជូនបងប្អួនប្រជាពលរដ្ឋយើងវិញ ។
ជាចុងក្រោយក្រុមគ្រូសារលោកវរសេនីយ៍ត្រី ស៊ុន ចន្ថា បានថ្លែងអំណអគុណដល់លោកអធិកាស្រុកកំពង់ត្របែកព្រមទាំងព្រះគ្រូចៅអធិការវត្តឬស្សីតាង៉ែត និង មន្រ្តីថ្នាក់ដឹកនាំនៃអធិការរដ្ឋាននគរបាលស្រុកកំពង់ត្របែកទាំងមូលដែលបានយកចិត្តទុកដាក់ជួយដល់ក្រុមគ្រូសារនាងខ្ញុំហើយសូមជូនពរដល់លោកអធិការនិងព្រះគ្រូចៅអធិកាវត្តអោយជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ:សុខ:ពល:កុំបីឃ្លៀងឃ្លាតឡើយ ។
(សូមអគុណ)





No comments:
Post a Comment