www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Wednesday, October 8, 2025

កំពង់ត្របែក នាព្រឹកថ្ងៃពុធ១រោចខែអស្សុជឆ្នាំម្សាញ់សប្ដស័កពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥

លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តការងារបស់រដ្ឋបាលឃុំប្រធាតុ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក  លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក អង្គភាពជុំវិញឃុំ សហគមន៍ សេវាករអគ្គិសនី សរុបអ្នកចូលរួមចំនួន ៨៣ នាក់។







សូមបញ្ជាក់ថា ៖ ដើម្បីចូលរួមក្នុងការជម្រុញការងាររបស់ក្រុមប្រឹក្សាឃុំឱ្យកាន់តែមានភាពល្អប្រសើ រដ្ឋបាលស្រុកបានដាក់ចេញផែនការចុះពង្រឹងប្រសិទ្ធការងាររបស់រដ្ឋបាលឃុំទាំង១៣ ក្នុងស្រុកកំពង់ត្របែក ដឹកនាំដោយលោកអភិបាលស្រុកផ្ទាល់ក្នុងគោលបំណងចូលរួមឱ្យបានក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល មានជាអាទិ៍កម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ជាដើម ដើម្បីឱ្យការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពងាយស្រួល រហ័ស និងប្រសិទ្ធភាព។





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages