ខណៈដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្រាប់តែលេចឮសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំង "ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត" មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន នៅតាមបណ្តោយ ផ្លូវលេខ ៥១ ក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់បំផុតនោះគឺ ទីតាំងល្បែងស៊ីសងនេះអាចដំណើរការបានយ៉ាងរំភើយ ហាក់មិនមានការរំខាន ឬការចុះត្រួតពិនិត្យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡើយ។ ករណីនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់។
ពេលនេះ មហាជនកំពុងរង់ចាំមើលចំណាត់ការជាក់ស្តែងពី៖
លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ
តើលោកទាំងពីរ "ហ៊ាន" បញ្ជាកម្លាំងឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះដែរឬទេ? ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រ និងពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព។
មហាជនសង្ឃឹមថា អាជ្ញាធរខណ្ឌដូនពេញ នឹងមិនបណ្តោយឱ្យល្បែងស៊ីសងខុសច្បាប់ទាំងនេះ បន្តរំខានដល់ភាពសុខសាន្តរបស់ពលរដ្ឋក្នុងមូលដ្ឋានទៀតឡើយ
អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់ និងរង់ចាំការបកស្រាយពីគ្រប់ ភាគីពាក់ព័ន្ធ មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នជាន់ថ្នាក់ រៀងរាល់ម៉ោងថ្ងៃធ្វើការ តាមរបបច្បាប់ស្តីពីអ្នកសារព័ត៌មានឆ្នាំ ១៩៩៥ មាត្រាទី ១០កថាខណ្ឌទី១ ជាពិសេស ម្ចាស់ទីតាំងនិងលោកអភិបាលខ និងលោកអធិការខណ្ឌដូនពេញ ដើម្បីផ្តល់ព័ត៌មានពិត និងតម្លាភាពជូន សង្គមជាតិ។
#ខណ្ឌដូនពេញ #សង្កាត់ផ្សារថ្មីទី៣ #ល្បែងស៊ីសង #សន្តិសុខសង្គម #លោកជាខេម៉ា #លោកទៀងច័ន្ទសារ #ភូមិឃុំមានសុវត្ថិភាព









No comments:
Post a Comment