www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Tuesday, March 17, 2026

រដ្ឋបាលខណ្ឌមានជ័យ នាំយកថវិកាមរណៈសង្គ្រោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៤គ្រួសារ



រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១៤រោច ខែផល្គុណ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌមានជ័យ បានអញ្ជើញនាំយកថវិកាមរណៈសង្គ្រោះ និងលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (អនក) រាជធានីភ្នំពេញ ដើម្បីប្រគល់ជូនគ្រួសារសពសមាជិកសមាគមដែលបានទទួលមរណភាព។

សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌមានជ័យ រួមជាមួយ លោកវរសេនីយ៍ទោ ឃុន រតនា អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តំណាងឱ្យសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ។



ថវិកាសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ត្រូវបានបែងចែកប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០៤រូប រួមមាន៖ 

១. លោក កែម ផុន (ទទួលមរណភាពកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥) 

២. លោក ជា សុវណ្ណ (ទទួលមរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥) 

៣. លោក អុិន ពុទ្ធារី (ទទួលមរណភាពកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥) 

៤. លោក សិទ្ធ សឿន (ទទួលមរណភាពកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦)











ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖

  • លោកស្រី រស់ ថូ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌមានជ័យ

  • លោកវរសេនីយ៍ត្រី អ៊ិន សារិទ្ធ តំណាងភូមិភាគពិសេសខណ្ឌមានជ័យ

  • លោកវរសេនីយ៍ត្រី ទេព សារ៉ន តំណាងកងរាជអាវុធហត្ថខណ្ឌមានជ័យ

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងប្រតិភូអមដំណើរ ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព ដោយបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្តជូនជាតិមាតុភូមិកន្លងមក៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages