នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍, លោក ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មបើកប្រអប់សំបុត្រមតិយោបល់ នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ចំណុះឱ្យនាយកដ្ឋានច្រកទ្វារទី២។
បេសកកម្មនេះបានប្រព្រឹត្តទៅនៅទីតាំងសំខាន់ៗចំនួនពីរ រួមមាន៖
📍 ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន៖ ក្រុមការងារបានពិនិត្យឃើញមានសំបុត្រមតិយោបល់ចំនួន ០៥ ច្បាប់។
📍 ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក៖ ក្នុងប្រអប់សំបុត្រ អត់មានមតិយោបល់ ណាមួយឡើយ។
ការចុះបើកប្រអប់សំបុត្រនេះ គឺជាយន្តការដ៏សំខាន់មួយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនា ក៏ដូចជាសំណូមពរផ្សេងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ដើម្បីយកមកកែលម្អការផ្តល់សេវាឱ្យកាន់តែល្អប្រសើរ តម្លាភាព និងទាន់ចិត្ត។
យើងខ្ញុំរង់ចាំទទួលរាល់មតិយោបល់របស់អស់លោកអ្នក ដើម្បីស្ថាបនាអង្គភាពយើងទាំងអស់គ្នា! 🙏
#អគ្គនាយកដ្ឋានអន្តោប្រវេសន៍ #ច្រកទ្វារព្រំដែនអន្តរជាតិ #ភ្នំដិន #ព្រែកចាក #សេវាសាធារណៈ








No comments:
Post a Comment