www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Friday, April 17, 2026

រដ្ឋបាលខណ្ឌមានជ័យ៖ បន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋាន

 

 នាព្រឹកថ្ងៃសុក្រ ១កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។






គោលបំណងសំខាន់នៃសកម្មភាពនេះរួមមាន៖

 ✅ ផ្សព្វផ្សាយច្បាប់៖ ជូនដំណឹងដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចរាយការណ៍ពីវត្តមានជនបរទេស។ 

✅ ពង្រឹងសន្តិសុខ៖ ត្រួតពិនិត្យឯកសារស្នាក់នៅ លិខិតឆ្លងដែន និងប័ណ្ណការងារ ដើម្បីបង្ការបទល្មើសផ្សេងៗ។ 

✅ គ្រប់គ្រងទិន្នន័យ៖ ធានាថាជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងខណ្ឌមានជ័យ គឺស្នាក់នៅដោយស្របច្បាប់ និងមានការចុះបញ្ជីត្រឹមត្រូវតាមប្រព័ន្ធបច្ចេកវិទ្យា។


លោកអភិបាលខណ្ឌ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពសុខសាន្តក្នុងសហគមន៍របស់យើង។


#រដ្ឋបាលខណ្ឌមានជ័យ #សន្តិសុខសណ្តាប់ធ្នាប់ #ការគ្រប់គ្រងជនបរទេស #អនុក្រឹត្យលេខ០៣ #សេងគន្ធ

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages