www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Monday, June 15, 2026

ពលរដ្ឋស្រែកសួររក «ភូមិ-ឃុំមានសុវត្ថិភាព» ខណៈទីតាំងជល់មាន់អនឡាញរបស់ «លោក ម៉េង» នៅសង្កាត់វាលស្បូវ បើកលេងយ៉ាងគគ្រឹកគគ្រេង! 🐓💻



 📍ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងកំពុងប្រមូលផ្តុំគ្នាចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងពពាក់ពពូន នៅក្នុងទីតាំងមួយកន្លែង ដែលត្រូវបានគេរាយការណ៍ថា មានការបើកភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



🔍 បើតាមប្រភពពីប្រជាពលរដ្ឋ និងក្រុមការងារសារព័ត៌មានដែលបានចុះទៅពិនិត្យផ្ទាល់៖

សកម្មភាពជាក់ស្តែង៖ ឃើញមានការប្រមូលផ្តុំលេងល្បែងស៊ីសង និងស្រែកហោកញ្ជ្រាវយ៉ាងអនាធិបតេយ្យ។


សមត្ថកិច្ចមូលដ្ឋាន៖ ក្រុមការងារបានផ្ញើរូបភាពភស្តុតាងជូន លោកវរសេនីយ៍ត្រី ឆេង ច័ន្ទតារា នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវតាមប្រព័ន្ធ Telegram ប៉ុន្តែលោកបានត្រឹមតែចូលមើល (Seen)ហើយមិនមានការឆ្លើយតបឡើយ។




ថ្នាក់ខណ្ឌ៖ ក្រុមការងារបានបន្តទូរសព្ទរាយការណ៍ជូន លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ តេចូលគ្មានអ្នកទទួល (សង្ស័យលោកមមាញឹកនឹងការងារបង្ក្រាបបទល្មើសបច្ចេកវិទ្យា/Scan អនឡាញ)។


?មហាជនកំពុងដាក់សំណួរយ៉ាងធំថា៖ 

តើ «លោក ម៉េង» ជានរណា? មានខ្នងបង្អែកក្រាស់ប៉ុនណា ទើបហ៊ានបើកល្បែងស៊ីសងចំហបែបនេះ ដោយមិនញញើតច្បាប់ទាល់តែសោះ? បញ្ហានេះកំពុងធ្វើឱ្យពលរដ្ឋភ័យខ្លាចពីបញ្ហាចោរកម្ម លួច ឆក់ ស្របតាមពាក្យស្លោកថា «អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា» បើអស់លុយចាញ់ល្បែង មិនលួចក៏ប្លន់ដែរ!




🙏 ប្រជាពលរដ្ឋមូលដ្ឋាន សំណូមពរយ៉ាងទទូច៖

 1️⃣ គោរពស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទានដោយក្ដីអនុគ្រោះ។ 

2️⃣ គោរពស្នើសុំ ឯកឧត្តម ជូន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាបញ្ជាកម្លាំងជំនាញចុះបង្ក្រាប ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។


📢 សេចក្តីបញ្ជាក់៖ ការផ្សាយនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា ចូលរួមលុបបំបាត់ល្បែងស៊ីសងក្នុងសង្គម។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ និងម្ចាស់ទីតាំងផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០។



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages