ប្រភពដដែលបានឱ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យនេះ គឺស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិសាស្ត្រ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមគោរពស្នើសុំ និងអំពាវនាវយ៉ាងទទូចដល់លោកឃឹមសុខខៃ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្អាងភ្នំ និងលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង មេត្តាជួយចាត់វិធានការ ចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
អង្គភាពសារព័ត៌មានយើងខ្ញុំ ចុះផ្សាយជុំវិញករណីខាងលើនេះ គឺក្នុងន័យរិះគន់ដើម្បីស្ថាបនា និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងសង្គម។ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីគ្រប់មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ និងជាពិសេសនោះគឺម្ចាស់ទីតាំងផ្ទាល់តែម្តង រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០ ខថាខណ្ឌទី១









No comments:
Post a Comment