www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Thursday, July 2, 2026

ធ្លាយសារសំឡេងក្រអឺតក្រទម! ម្ចាស់កាស៊ីណូ V88ជ្រកក្រោមស្លាកយីហោកាស៊ីណូ777ដែរបានគំរាមទៅលើបុគ្គលិកឬបៀងរីឯពលរដ្ឋរិះគន់រឿងបើកដៃឲ្យខ្មែរចូលលេង និងបញ្ចាំខុសច្បាប់យ៉ាងអាណាធិបតេយ្យនៅស្រុកព្រះស្តេច!

 

ខេត្តព្រៃវែង៖ កំពុងមានការវែកញែក និងរិះគន់យ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ក្រោយពីមានការបែកធ្លាយសារសំឡេងតាមប្រព័ន្ធ Telegram របស់គណនីឈ្មោះ Mrr Hacky ដែលគេស្គាល់ថាជា លោក ហាក់ កូកា ម្ចាស់ទីតាំងកាស៊ីណូ V88 ជ្រកក្រោមស្លាកយីហោកាស៊ីណូ777 ដែរនៅស្ថិតក្នុងឃុំបន្ទាយចក្រីស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅក្នុងសារសំឡេងនោះ បុគ្គលរូបនេះបានប្រើសម្តីបែបកាង និងគំរាមកំហែងទៅលើបុគ្គលិកឬបៀងទាំងឡាយណាដែលមិនមកកត់ឈ្មោះតាមការណែនាំ ដោយទុកឱសានវាទត្រឹមម៉ោង ១:០០ រសៀល បើមិនមកគឺមិនឲ្យចូល ហើយទោះជាមានអ្នកណាអន្តរាគមន៍ក៏មិនយោគយល់ដែរ ដោយអាងខ្លួនជាម្ចាស់ទីតាំង។






ណួរពីមហាជន៖ តើកាស៊ីណូ V88 ជ្រកក្រោមស្លាកយីហោកាស៊ីណូ777នេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែរឬទេ? ហេតុអ្វីបានជាអាចបើកដំណើរការល្បែងស៊ីសងឲ្យ «ប្រជាពលរដ្ឋខ្មែរ» ចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះទៅវិញ? ព្រោះតាមច្បាប់ កាស៊ីណូអនុញ្ញាតឲ្យតែភ្ញៀវបរទេសចូលលេងតែប៉ុណ្ណោះ។
បច្ចុប្បន្ន ទីតាំងនេះត្រូវបានប្រភពរាយការណ៍បានឱ្យដឹងថា មានបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទមានដូចជា៖

✅ ល្បែងភ្នាល់បៀរ ការ៉ាត់
✅ មាន់ជល់ខ្នាយដែក
✅ ទូហ្គេមបាញ់ត្រី
✅ ថែមទាំងមានតូបទទួលបញ្ចាំគ្រឿងអលង្ការ និងទ្រព្យសម្បត្តិគ្រប់ប្រភេទយ៉ាងរលូន ដែលកំពុងតែបំពានលើគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» យ៉ាងធ្ងន់ធ្ងរ។
ព្រោះល្បែងស៊ីសងជាដើម ចមនៃអំពើចោរកម្មនិងកើតមានអំពើហឹង្សាក្នុងគ្រួសារ។(ដូច ពាក្យចាស់លោកពោលថាអ្នកឈ្នះមុខខ្លាញ់ចាញ់មុខខ្លា ចាញ់អស់លុយបើមិនលួចក៏ប្លន់ដែរ)






ការឆ្លើយតបពីសមត្ថកិច្ច៖
លោក ជៃ សេងហ៊ាង អធិការស្រុកព្រះស្តេចបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមិនបានដឹងឡើយ ព្រោះរឿងច្បាប់កាស៊ីណូគឺខាងខេត្តជាអ្នកចេញ វាហួសពីដៃរបស់ពួកគាត់ ហើយលោកក៏មិនដឹងថាខាងក្នុងគេលេងអ្វីខ្លះដែរ ដោយរុញឲ្យសួរទៅខាងស្នងការខេត្តវិញ។



ឯកឧត្តម ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងក្រុមការងារបានផ្ញើព័ត៌មានរាយការណ៍ជូនតាម Telegram ប៉ុន្តែឯកឧត្តមបានត្រឹមតែចូលមើល (Seen) ហើយមិនទាន់មានការឆ្លើយតបណាមួយឡើយ (ប្រហែលជាឯកឧត្តមមមាញឹកនឹងការងារ)។



សូមគោរព និងទទូចស្នើសុំដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់បង្ក្រាបលើទីតាំងកាស៊ីណូ V88 នេះផង ដើម្បីធានាសុខសុវត្ថិភាព និងលុបបំបាត់ល្បែងស៊ីសងក្នុងសង្គម ស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។



សូមបញ្ជាក់សារព័ត៌មានយើងខ្ញុំផ្សាយនេះក្នុងន័យរិះគន់ដើម្បីស្ថាបនា។ យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺលោកហាក់ កូកាម្ចាស់កាស៊ីណូ V88 ផ្ទាល់តែម្ដ រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ មាត្រាទី ១០ កថាខណ្ឌទី ១ សូមអរគុណសូមគោរពលា។






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages