www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Thursday, June 18, 2026

ក្រុមហ៊ុនប្រមូលសំរាម វែងសេងហ្គ្រីនសំអាតទីតាំងចាក់សំរាមនិងជួសជុលផ្លូវមួយខ្សែសម្រួលការធ្វើដំណើរបានស្រួលឡើងវិញ គ្រារដូវវស្សាមកដល់


 កំពង់ស្ពឺ ៖ អាជ្ញាធរភូមិស្នួលជ្រុំ និងភូមិបឹងងោង សមាជិកក្រុមប្រឹក្សាឃុំទឹកល្អក់ និងប្រជាពលរដ្ឋបានធ្វើការសាទរ ក្រោយក្រុមហ៊ុនវែងសេងហ្រ្គីនបានសំអាតទីតាំងចាក់សំរាមនិងជួសជុលផ្លូវមួយខ្សែដើម្បីសម្រួលដល់ការធ្វើដំណើរ គ្រាដែលរដូវវស្សាបានចូលមកដល់និងបន្ទាប់ពីទទួលបានការណែនាំពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។




លោក វែង សេង ប្រធានក្រុមហ៊ុន វែងសេងហ្គ្រីន បានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុនបានទទួលការណែនាំពីមន្ទីរបរិស្ថានខេត្តបន្ទាប់ពីក្រុមហ៊ុនវែងសេងហ្រ្គីនដឹកសំរាមនិងសំណល់ស្វាយ(សំបកនិងគ្រាប់)ទៅ ចាក់ចោលពាសវាលពាសកាលលើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈបង្កឱ្យមានក្លិនអាក្រក់ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ល្មើសនឹងមាត្រា ១៥៦ មាត្រា ១៥៩ និងមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធធានធម្មជាតិ។បន្ទាប់ពីបានការណែនាំ ក្រុមហ៊ុនបានសម្រេចធ្វើការសំអាតទីតាំងខាងលើ ដោយដឹកកាកសំំណល់សំរាមដែលនៅរាយប៉ាយចេញ និងបានជួសជុលផ្លូវមួយខ្សែប្រវែងជិត៧គីឡូម៉ែត្រដោយចាក់គ្រួសក្រហម ហើយជាមួយនោះក្រុមហ៊ុនក៏បានកាយដាក់លូរំដោះទឹកបញ្ជៀសការជន់លិចផ្លូវដែលនាំឱ្យមានខូចខាតបន្តទៀតផងដែរ ។





សូមបញ្ជាក់ថា ក្រុមហ៊ុន វែងសេងហ្គ្រីន ត្រូវបានមន្ទីរបរិស្ថានរកឃើញកំហុសចាក់សំរាមពាសវាលពាសកាលនិងបង្កជាក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន ហើយក្នុងនោះតម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់ជាបន្ទាន់។ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការណែនាំ មន្ទីរជំនាញនិងផ្អាកការចេញអាជ្ញាប័ណ្ណបន្តអាជីវកម្មឱ្យក្រុមហ៊ុនធ្វើសកម្មភាពលើស្រុកគងពិសីបន្តទៀត។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages