www.tolatvonline.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...! ចាងហ្វាងការផ្សាយ : លោក សាំ តុលា / ទីស្នាក់ការកណ្តាល : ភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង / ទំនាក់ទំនង Tele: 0965566110 / 012304278 .

Breaking

Sunday, June 21, 2026

ស្ទើរមិនជឿ! ទីតាំងចាក់ដីរំលោភយកសមុទ្រនៅស្រុកស្រែអំបិល កំពុងរងការរិះគន់ថាបំពានអនុក្រឹត្យលេខ៩៨ ខណៈអាជ្ញាធររក្សាភាពស្ងៀមស្ងាត់


ខេត្តកោះកុង៖ផ្សាយចេញថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់ ក្រោយទទួលបានប្រភពតម្រុយច្បាស់ការណ៍ថា មានករណីចាក់ដីរំលោភបំពានយកផ្ទៃសមុទ្រ ស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ទិដ្ឋភាពជាក់ស្តែងគឺដូចការរាយការណ៍ពិតប្រាកដមែន! ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ៖មានការរារាំង៖ ពេលអ្នកសារព័ត៌មានចុះទៅដល់ ស្រាប់តែមានបុរសម្នាក់ចេញមក
រារាំង និងហាមឃាត់មិនឱ្យថតរូបភាពទិដ្ឋភាពទីតាំងនោះឡើយ។ តើទីតាំងនេះមានអាថ៌កំបាំង ឬមានខ្នងបង្អែកក្រាស់កម្រិតណា?





ចម្លើយដ៏គួរឱ្យឆ្ងល់ពីលោកមេឃុំ៖ នៅពេលសុំការបំភ្លឺពី លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ (ទឹកដីខេត្តកោះកុង) លោកបែរជាឆ្លើយថា ជាប់ប្រជុំនៅសាលាខេត្តព្រះសីហនុទៅវិញ? រួចរុញឱ្យទៅសួរជំទប់ទី១ទៅគេចេះធ្វើការហើយ។

អាជ្ញាធរស្រុក និងខេត្ត រក្សាភាពស្ងៀមស្ងាត់៖
ក្រុមការងារបានខលទៅ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ចំនួន២ដង តែគ្មានអ្នកទទួល (ប្រហែលលោករវល់ខ្លាំង)

បន្ទាប់មកទៀតក្រុមការងារបានបន្តផ្ញើសាររាយការណ៍ជូន លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង តាមតេឡេក្រាម លោកចូលមើល (Seen) ហើយ តែមិនមានការឆ្លើយតបឡើយ។

ការរំលោភបំពានច្បាប់យ៉ាងចំហ៖ សកម្មភាពចាក់ដីលុបសមុទ្រនេះ ត្រូវបានមហាជនមើលឃើញថា ផ្ទុយស្រឡះពី អនុក្រឹត្យលេខ ៩៨ អ.ន.ក្រ.ប.ក (មាត្រា៨) និង សារាចរណែនាំ លេខ ០១ ស.រ.ណ.ន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ របស់សម្តេចតេជោ ហ៊ុន សែន។
មហាជនកំពុងដាក់ចម្ងល់ថា តើមានច្បាប់ពិសេសណាមួយធំជាងអនុក្រឹត្យ ទើបហ៊ានចេញប្លង់កម្មសិទ្ធិឱ្យចាក់ដីលុបសមុទ្របែបនេះ? កុំឱ្យដូចពាក្យចាស់ពោលថា «កន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរ ត្រីងៀតឆ្លៀតពង»។




ដំកល់លើផលប្រយោជន៍ជាតិជាធំ ៖ បងប្អូនប្រជាពលរដ្ឋគោរពស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងខាងលើនេះផងទាន។ 
ប្រជាពលរដ្ឋគោរពស្នើសុំ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង មេត្តាជួយចាត់វិធានការក្តៅលើករណីនេះផងទាន។

សេចក្តីបញ្ជាក់៖ អង្គភាពយើងខ្ញុំធ្វើការផ្សាយនេះក្នុងន័យរិះគន់ដើម្បី ស្ថាបនា ចូលរួមប្រយោជន៍ជាតិក្នុងសង្គម។ អង្គភាពយើងខ្ញុំរង់ចាំការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ និងម្ចាស់ទីតាំងផ្ទាល់ តែម្តង រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រា១០ខថាខណ្ឌទី១ សូមអរគុណ!!!





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages