នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព។

សន្និសីទថ្នាក់តំបន់នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរអនុវត្តច្បាប់នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ បង្ក្រាប និងផ្លាស់ប្តូរព័ត៌មានជុំវិញបទល្មើសឆ្លងដែន ជាពិសេសការតាមចាប់ខ្លួនជនល្មើសដែលរត់គេចខ្លួន ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពក្នុងតំបន់ទាំងមូល។
#ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា #ក្រសួងមហាផ្ទៃ #អាស៊ាន #កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ #សន្តិសុខតំបន់ #កម្ពុជា






No comments:
Post a Comment