ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរដ៏ថ្លៃថ្លា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ សាំ តុលា ចាងហ្វាងការផ្សាយ តុលា ធីវីអនឡាញ (Tola TV Online) ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនាសប្បីរករីករាយ និងសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ៖
👉 ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ និងតេជៈបារមីនៃទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យជូន ឯកឧត្តម រដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានអាយុយឺនយូរ។
សូម ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាននូវជោគជ័យធំធេងថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំវិស័យព័ត៌មាន និងក្នុងបុព្វហេតុចូលរួមថែរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ដើម្បីសេចក្តីសុខ និងសុភមង្គលរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
ជាទីបញ្ចប់នេះ ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម នេត ភក្ត្រា និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម រដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ! 🙏✨
សូមគោរពជូនពរពី៖
ខ្ញុំបាទ សាំ តុលា ចាងហ្វាងការផ្សាយគេហទំព័រ តុលា ធីវីអនឡាញ

No comments:
Post a Comment